ដូចដេកលក់ចឹងវឿនអើយមិនគួរជឿទេ មុខនៅស្រស់ល្អណាស់ ឥលូវម៉េចមកដេកលក់រហូតចឹង
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស ព យុវជនម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Rim Savourn អាយុ ២៦ឆ្នាំ បានស្លា ប់ បាត់ បង់ ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលបានកេីតឡេីងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ តាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវលេខ ១០៥ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
យ៉ាងណាមិញ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Sary Sophea បានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«ដូចដេកលក់ចឹងវឿនអើយមិនគួរជឿទេ មុខនៅស្រស់ល្អណាស់ ហើយសន្យាថាមកដឹកខ្ញុំទៅស៊ីការគេហរ ឥលូវម៉េចមកដេកលក់រហូតចឹងវឿន R.I.P ពិតជាស្តាយមនុស្សល្អដូចអ្នកណាស់»។
ប្រភពពីមិត្តភ័ក្តិម្នាក់ទៀតដែលមានគណនីហ្វេសប៊ុកឈ្មោះ Keo Chara បានសរសេរថា៖«បងពិតជារន្ធត់ណាស់មិនគួរណាចឹងទេ ទេីបឆាតមកបង2ថ្ងៃ ស្លូត ឆ្លាត ឧស្សាហ៍ព្យាយាម កាងារល្អ…R.I.P»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។