កូនសម្លាញ់ប៉ាអើយ ចាប់ពីថ្ងៃនេះទៅប៉ាលែងបានជួបមុខកូនទៀតហើយ សូមកូនទៅឱ្យបានសុខចុះណាកូនណា
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស ព បុរសម្នាក់ដែលមានឈ្មោះ ស៊ូ ចន្ថា បានស្លា ប់ បាត់ បង់ ជីវិត ក្នុង ហេតុ ការណ៍គ្រោះ ថ្នាក់ ធ្លា ក់ ពី លេី ដំ បូល អគារ រោងចក្រមួយកន្លែង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២ នេះ ពិតជាគួរឲ្យអា សូ រ ខ្លាំងណាស់។
ប្រភពពីស្រ្តីម្នាក់ត្រូវជាសាច់ញាតិដែលមានគណនីហ្វេសប៊ុកឈ្មោះ Chenda Ouch បានសម្តែងនូវក្តី រ ន្ធ ត់ ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏ អ កុ សល ដែលក្មួយប្រុសជាទីស្រឡាញ់ត្រូវលា ចា ក លោក ចោ ល ប្រពន្ធនិងកូនទាំងវ័យក្មេងបែបនេះ ក៏បានបង្ហោះសាររៀបរាប់ទាំងក្តីអាឡោះអាល័យបំផុតថា៖«មីងជូន ដំ ណើរ ក្មួយលើកចុងក្រោយបានតែត្រឹមនេះទេ លាក្មួយរហូតហើយ សែន ស្ដាយ ក្មួយណាស់ ខលវីដេអូមកលេងមីងរហូត តែប៉ុន្មានថ្ងៃនេះខលមកមីង មីងអត់បានលើក លឿនពេកហើយក្មួយមីង សូមឲ្យក្មួយទៅឲ្យបានសុខចុះ កើតជាតិណាៗកុំឲ្យអាយុខ្លីទៀត»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ យ៉ុង យន់ ត្រូវជាឪពុកបានសរសេរថា៖«កូនសម្លាញ់ប៉ាអើយ ចាប់ពីថ្ងៃនេះទៅប៉ាលែងបានជួបមុខកូនទៀតហើយ សូមកូនទៅឱ្យបានសុខចុះណាកូនណា ជាតិនេះកូនអាយុខ្លីសូមឱ្យជាតិក្រោយកូនកុំឲ្យអាយុខ្លីដូចជាតិនេះទៀត។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។