ឱ្យខ្ញុំរៀបរាប់ពីអារម្មណ៍មួយនេះយ៉ាងណាទៅបង អូននឹងរឹងមាំបងកុំបារម្ភ លារហូតគ្មានថ្ងៃជួបទៀតឡេីយ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស ព បុរសម្នាក់ឈ្មោះ ឡាត់ វិសាល បានស្លា ប់ បាត់ បង់ ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលបានកេីតឡេីងកាលពីវេលាយប់ម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នេះ កេីតហេតុនៅតាមបណ្តោយផ្លូវលេខ៣១៧ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យ៉ាងណាមិញ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Songhean Chivy ដែលត្រូវជាគូស្នេហ៍បានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«ឱ្យខ្ញុំរៀបរាប់ពីអារម្មណ៍មួយនេះយ៉ាងណាទៅបងអើយបង សូមបងទៅឱ្យបានសុខណាបងណា អូននឹងចង់ចាំបងក្នុងបេះដូងអូនជានិច្ច
អរគុណទង្វើល្អទាំងប៉ុន្មានដែលបងតែងតែធ្វើជាប្រចាំមកកាន់អូន អូននឹងរឹងមាំបងកុំបារម្ភ លារហូតគ្មានថ្ងៃជួបទៀតឡេីយ មនុស្សដ៏សែនល្អរបស់អូនអើយ»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។