បងសម្លាញ់បងទៅចោលអូននិងកូនៗហើយ អូននឹងរឹងមាំមើលថែកូនឲ្យបានល្អ
ដោយសារតែជំងឺមួយប្រភេទបានធ្វើឲ្យបុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Seveayuth Dy បានទទួលអនិច្ចកម្មកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នេះ បន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិក្រុមគ្រួសារ ជាពិសេសភរិយាត្រូវបាត់ បង់ ស្វាមីជាទីស្រឡាញ់ និងកូនៗក្លាយជាក្មេងកំព្រាឪពុក។
ប្រភពពីភរិយាដែលមានគណនីហ្វេសប៊ុកឈ្មោះ Pov Polin បានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖««បងសម្លាញ់បងទៅចោលអូននិងកូនៗហើយ ពិតជាធ្វើឲ្យឈឺចាប់ខ្លាំងណាស់ តែធ្វើម៉េចមពួកយើងបាននៅជាមួយគ្នារយះពេលខ្លី អូននឹងរឹងមាំមើលថែកូនឲ្យបានល្អ»។ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Sot Som បានសរសេរថា៖
«ខ្ញុំបាទសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារនៃ ស ព ផង ហើយសូមវិញ្ញាណក្ខន្ធបងប្រុសឆាប់ទៅកាន់សុគតិភព ហើយបើមានជាតិក្រោយមានសូមឲ្យបងប្រុសមានអាយុវែង កុំឲ្យមានរោគកាចសាហាវដូចជាតិនេះទៀត(ជំងឺដុះសាច់ក្នុងខួរក្បាល)»។