ជីវិតអីក៏ផុយស្រួយយ៉ាងនេះ សូមចូលរួមរំលែកមរណទុក្ខ នារីដ៏ស្រស់ស្អាតម្នាក់បានទទួលមរណភាពដោយសារតែ
កាលពីវេលាម៉ោង ០៣និង៤៥នាទីទៀបភ្លឺ ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណុចបុរីសម្បតិ្តមាស ផ្ទះលេខ១សេ ភូមិបឹងសាឡាង ក្រុម១ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ក្នុងហេតុការណ៍ខាងលេីនេះ បង្កឲ្យមនុស្សស្រីម្នាក់ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ អាមុី បានស្លា ប់បាត់បង់ជីវិតបន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ និងមនុស្សពីរនាក់ទៀត រង រ បួស ស្រាល។ ជាមួយគ្នានេះ បេីយោងតាមរយៈគណនីហ្វេសបុកឈ្មោះ Teung Sokunthea ត្រូវជាអ្នករាប់អានជន រង គ្រោះ បានមានក្តីរន្ធត់ចិត្តជាខ្លាំងបន្ទាប់ពីទទួលបានដំណឹងដ៏អកុសលនេះ ក៏បានសរសេររៀបរាប់ទាំងក្តីអារម្មណ៍ក្រៀមក្រំបំផុតថា៖
«ពិតជាលឿនពេកហេីយ ជីវិតយេីងមេីលមិនឃេីញទេ អាមុី ទេីបនឹងជួបនិយាយគ្នាម្សិលមិញសោះ ឥលូវអូនទៅគ្មានថ្ងៃវិលត្រលប់មកវិញ សូមវិញ្ញាណក្ខន្ធអូនទៅកាន់សុខគតិភព កុំឱ្យអាយុខ្លីដូចជាតិនេះទៀត»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។