សូមទៅឲ្យបានសុខណាប្តីសម្លាញ់ អូនសន្យាថាអូននឹងថែកូនយើងឲ្យល្អ ទោះបីពិបាកតែអូននឹងព្យាយាមទទួលយកឲ្យបាន
ដោយសារតែជំងឺប្រចាំកាយ(ខ្សោយក្រលៀន) បានធ្វើឲ្យបុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ ថង សុក្រឹត ហៅ សុខ បានទទួលអនិច្ចកម្មនាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នេះ បន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិក្រុមគ្រួសារ ជាពិសេសភរិយាត្រូវបាត់ បង់ ស្វាមីជាទីស្រឡាញ់ទាំងដែលខ្លួនកំពុងពពោះកូននៅក្នុងផ្ទៃជិតគ្រប់ខែ។
ប្រភពពីភរិយាដែលមានគណនីហ្វេសប៊ុកឈ្មោះ Diamond New បានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«សូមទៅឲ្យបានសុខណាប្តីសម្លាញ់ អូនសន្យាថាអូននឹងថែកូនយើងឲ្យល្អ ទោះបីពិបាកតែអូននឹងព្យាយាមទទួលយកឲ្យបាន»។ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Ana Di បានសរសេរថា៖
«ថ្ងៃការប្អូនមករកចែដល់ផ្ទះក៏ចែអត់បានទៅ ចែធ្វើការឆ្ងាយ ឥលូវប្ដីអូនទៅចោលប្អូនទៀត បាត់បង់ប្ដី បាត់បង់កូនមួយ ឥលូវខ្លួនឯងកំពុងពពោះកូនជិតគ្រប់ខែកូនមួយទៀត ប្អូនស្រីមានជំងឺជាប់ខ្លួនមួយទៀត ចែអាណិតឆាកជីវិតប្អូនណាស់ចែមានតែពាក្យឲ្យប្អូនរឹងមាំដើម្បីកូនរបស់អូន»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។