ហេតុអីមកជួបរឿងបែបហ្នឹង ប្អូនប្រុសបងជិតដល់ថ្ងៃការទៅហើយ បងពិបាកទទួលយកណាស់
កាលពីម្សិលមិញនេះ ត្រូវនឹងថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២ នេះ ស្រ្តីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Koem Sreymom បានសម្តែងនូវក្តីរន្ធត់ចិត្ត និងក្រៀមក្រំជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលដែលប្អូនប្រុសជាទីស្រឡាញ់របស់ខ្លួនបានទទួលមរណភាពដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍។
គណនីហ្វេសប៊ុកខាងលេីបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«វាលឿនពេកហើយ បងទទួលយកមិនបានទេ ប្អូនប្រុសបងទើបមកលេងផ្ទះថ្ងៃមិញសោះ ល្ងាចឡើងបងខលទៅលឺថាប្អូនស្លា ប់ ហេតុអីមកជួបរឿងបែបហ្នឹង ប្អូនប្រុសបងជិតដល់ថ្ងៃការទៅហើយ បងពិបាកទទួលយកណាស់ សូមប្អូនប្រុសបងទៅឱ្យបានសុខចុះ កើតជាតិក្រោយកុំឱ្យអាយុខ្លីដូចជាតិហ្នឹងទៀត»។
ប្រភពដដែលរូបនេះបានបន្ថែមទៀតថា៖«បងសុំទោសដែលបងមិនអាចទៅជូនដំណើរអូនមើលមុខអូនជាលើកចុងក្រោយ បានត្រឹមមើលពីចម្ងាយ រយះពេលមួយពីរម៉ោងសោះបងត្រូវបាត់បង់ប្អូនជាទីស្រលាញ់របស់បង វាលឿនពេកហើយ បងពិបាកទទួលយកណាស់ អរគុណច្រើនអ៊ុំពូមីងបងប្អូនមិត្តភក្តិទាំងអស់គ្នាដែលបានចូលរួមរំលែកទុក្ខគ្រួសារខ្ញុំ»។