វាលឿនពេកហើយសម្រាប់ខ្ញុំនិងអ្នកគ្រប់គ្នា ប្អូនទទួលយកមិនបានទេ សូមបងស្រីទៅឲ្យបានសុខណា
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស ព នារីម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Oun Bell បានស្លា ប់ បាត់ បង់ ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលបានកេីតឡេីងកាលពីយប់ទៀបភ្លឺថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នេះ ធ្វើឲ្យក្រុមគ្រួសារមានក្តីរន្ធត់ចិត្តជាខ្លាំង។
យ៉ាងណាមិញ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Nam Doø ដែលត្រូវជាប្អូនស្រីបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖««វាលឿនពេកហើយសម្រាប់ខ្ញុំនិងគ្រប់គ្នា ទទួលយកមិនបានទេ សូមបងទៅឲ្យបានសុខណាបងស្រី សុំទោសដែលប្អូនមិនបានទៅជូនដំណើរបងជាលើកចុងក្រោយ»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Rin Chansok បានសរសេរថា៖«ឈឿនពេកហើយ មនុស្សល្អៗហេតុអីអាយុខ្លីម្លេះ ខ្ញុំពិបាកទទួលយកណាស់»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។