កូនហែងនៅតូចណាស់ តើត្រូវពឹងពាក់អ្នកណា សម្លាញ់ឯងមិនបានទៅជូនដំណើរហែងលើកចុងក្រោយទេ សូមទៅឱ្យបានសុខ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស ព បុរសម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Pa Vireak បានទទួលមរណភាពទាំងវ័យក្មេង ដែលធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារលឿនបែបនេះ។
គណនីហ្វេសប៊ុកឈ្មោះ Dong He ត្រូវជាមិត្តភ័ក្ដិបានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលជាខ្លាំងថា៖«R.i.p ពួកម៉ាកទៅឲ្យបានសុខណាសម្លាញ់ ហើយកើតជាតិណាៗកុំឱ្យអាយុខ្លីដូចជាតិនេះទៀត សុំទោសពួកម៉ាកឯងមិនបានទៅជូនដំណើរហែងលើកចុងក្រោយទេ។ យើងជាបងប្អូនគ្នាហើយ ក៏ជាពួកម៉ាកល្អទៀតមិនដែលចោលគ្នាទេ កូនហែងនៅតូចណាស់សម្លាញ់តើត្រូវពឹងពាក់អ្នកណាទៀត»។
ក្នុងនោះដែរ ប្រភពពីភរិយាបានធ្វេីការបញ្ជាក់ប្រាប់ទៅកាន់មហាជនតាមរយៈការខមិនឱ្យដឹងថា ប្តីរបស់ខ្លួនបានមានជំងឺរលាកសួតធ្ងន់ធ្ងរ និងក្រោយពីទទួលការព្យាបាលពីក្រុមគ្រូពេទ្យមួយរយៈពេលរួចមក ស្ថានភាពជំងឺហាក់មិនធូរស្រាលសោះ រហូតឈានដល់ការទទួលអនិច្ចកម្មតែម្តង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។