គាត់លាកូន លាប្រពន្ធរហូតហើយ ដាច់ចិត្តម៉្លេះប្ដី ការសន្យារបស់ឯងម៉េចក៏មិនធ្វើឲ្យចប់សិន ឯងទៅចោលខ្ញុំមិនស្រណោះសោះ
នាព្រឹកថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២ នេះ បុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Lim Polin បានសម្តែងនូវក្តីរន្ធត់ចិត្ត និងក្រៀមក្រំជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលដែលបងប្រុសជាទីស្រឡាញ់របស់ខ្លួនបានទទួលមរណភាពដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍។
ប្រភពខាងលេីបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«បងប្រុសម្នាក់ទៀតហេីយ ទៅដោយមិនបានលា ជាប្តីដ៏ល្អ ឪពុកដ៏ល្អ បងដ៏ល្អ ប្អូនដ៏ល្អ អ៊ំដ៏ល្អ ពូដ៏ល្អ តែចុងក្រោយមិនព្រមធ្វេីតាមសន្យានៅជាមួយគ្រប់គ្នា ទៅដោយមិនលា បងប្រុសដូចជាឪពុក បានចិញ្ចិមប្អូនៗ ប្អូនមិនទាន់បានសង់គុណបងក៏ដាច់ចិត្តទៅចោលពួកខ្ញុំបងប្រុស សោកស្តាយណាស់ បងប្រុស លឹម ណាត R.I.P»។
ប្រភពពីភរិយាដែលមានឈ្មោះ Heng Bora បានសរសេរថា៖«គាត់លាកូន លាប្រពន្ធរហូតហើយ ដាច់ចិត្តម៉្លេះប្ដីអើយប្ដី ការសន្យារបស់ឯងម៉េចក៏មិនធ្វើឲ្យចប់សិន ឯងទៅចោលខ្ញុំមិនស្រណោះសោះ ទោះបីយើងនៅជាមួយគ្នាមានល្អមានអាក្រក់តែខ្ញុំដឹងថាឯងស្រឡាញ់ប្រពន្ធនិងកូនណាស់»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។