លឿនពេកហើយ ចូលរួមរំលែកទុក្ខផងប្អូនស្រី ស្លា. ប់ ទាំងនៅក្មេង ជាតិក្រោយសូមកុំឱ្យអាយុខ្លីដូចជាតិនេះអី
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស ព នារីដ៏ស្រស់ស្អាតម្នាក់ដែលរូបនាងមានឈ្មោះ ប៊ន ស្រីមុី បានទទួលមរណភាពដោយសារតែជំងឺរលាកស្រោមខួរក្បាល។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងវ័យក្មេងបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ Sovan Da បានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្រៀមក្រំបំផុតថា៖ «លឿនពេកហើយ ចូលរួមរំលែកទុក្ខផងប្អូនស្រី ស្លា ប់ ទាំងនៅក្មេង ជាតិក្រោយសូមកុំឱ្យអាយុខ្លីដូចជាតិនេះអី»។ ប្រភពពីបងប្រុសម្នាក់ទៀតដែលមានគណនីហ្វេសប៊ុកឈ្មោះ Hea Tin បានសរសេរថា៖
«ដូចជាលឿនពេកហើយប្អូនស្រី R.i.p ធ្លាប់តែដើរសប្បាយជាមួយគ្នាធ្វើការជាមួយគ្នា ជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះទៀតណា»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។