លឿនពេកហើយប្អូនប្រុស បងទទួលយកមិនបានទេ សំរាកចុះប្អូនបើហត់ហើយ គ្រប់យ៉ាងសល់ត្រឹមការចង់ចាំ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស ព យុវជនម្នាក់ដែលមានឈ្មោះ ហ៊ាល ឈុនលី ហៅ អេវ បានស្លា ប់ បាត់ បង់ ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នេះ។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Ta Van ត្រូវជាបងប្រុសបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«លឿនពេកហើយប្អូនប្រុស ទទួលយកមិនបានទេ សំរាកចុះប្អូនបើហត់ហើយ គ្រប់យ៉ាងសល់ត្រឹមការចង់ចាំ»។ ប្រភពពីបងប្រុសម្នាក់ទៀតដែលមានគណនីហ្វេសប៊ុកឈ្មោះ ហ្វេនតន្រ្តី បានសរសេរថា៖
«លឿនពេកហើយប្អូន បងទទួលយកមិនចង់បាន បើមានជាតិក្រោយយើងជួបគ្នាម្ដងទៀត បងជូនពរប្អូនទៅឱ្យបានសុខណា សូមជាតិក្រោយកុំឱ្យអាយុខ្លីដូចជាតិនេះទៀតប្អូនប្រុសទៅបានសុខ»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។