បងទៅចោលអូនហើយ បងទៅគ្មានថ្ងៃត្រឡប់ ទៅទាំងភ្លេចពាក្យសន្យាថាបងនឹងរៀបការជាមួយអូន
ជាក្តីឈឺចាប់បំផុតសម្រាប់នារីម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Mēē Eīī ដែលរូបនាងបានបាត់បង់មនុស្សជាទីស្រលាញ់(គូដណ្ដឹង) ខណៈដែលកាលពីពេលនៅមានជីវិតពួកគេទាំងពីរនាក់សន្យាថានឹងរៀបមង្គលការជាមួយគ្នា ព្រមទាំងបង្កើតគ្រួសារដ៏តូចមួយយ៉ាងមានសុភមង្គល តែគួរឲ្យសោកស្ដាយអ្វីៗទាំងនោះបែរជាត្រូវរលាយអស់ទៅវិញ ដោយសារតែបុរសជាគូដណ្ដឹងរូបនេះបានទទួលរងនូវជំងឺប្រចាំកាយ(មហារីកឆ្អឹងជេីង) បណ្តាលឱ្យបាត់បង់ជីវិត ទាំងដែលមិនទាន់បានសម្រេចនូវគោលបំណងទាំងនេះ។
ប្រភពពីនារីជាគូដណ្ដឹងខាងលេីបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«លឿនពេកហើយបងអើយ បងទៅចោលអូនហើយ បងទៅគ្មានថ្ងៃត្រឡប់ ទៅទាំងគ្មានពាក្យលាមួយមាត់ បងទៅទាំងភ្លេចពាក្យសន្យាដែលបងធ្លាប់សន្យាថាបងនឹងរៀបការជាមួយ រស់នៅជាមួយអូន សាងគ្រួសារតូចមួយជាមួយគ្នា តែពេលនេះបងទៅចោលអូនហើយ ទៅរហូតហើយ
បើមានជាតិក្រោយពិតមែនអូនសូមផ្សងជួបបងគ្រប់ៗជាតិ និងមិនព្រាត់ប្រាស់គ្នាដូចជាតិនេះទៀត សូមវិញ្ញាណក្ខន្ធបងទៅកាន់សុគតិភគចុះ I love you so much my everything ឡី លីសា»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។