លឿនពេកហើយក្មួយស្រី ទើបជួបនិយាយលេងជាមួយពូល្ងាចមិញសោះ ថ្ងៃនេះក្មួយទៅចោលពូ ពិបាកទទួលយកណាស់
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស ព នារីម្នាក់ឈ្មោះ យឿន ពិសី ដែលបានស្លា ប់បាត់ បង់ ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នេះ ស្ថិតនៅលេីផ្លូវ51 ភូមិគីរីថ្មី ឃុំសំរោងលេី ស្រុកអង្គស្នួល ខេត្តកណ្តាល។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Ly Chamroeun ត្រូវជាសាច់ញាតិបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«លឿនពេកហើយក្មួយស្រី ទើបជួបនិយាយលេងជាមួយពូល្ងាចមិញសោះ ថ្ងៃនេះក្មួយទៅចោលពូ ពិបាកទទួលយកណាស់ សូមក្មួយស្រីទៅកាន់សុគតិភព»។ ប្រភពពីសាច់ញាតិម្នាក់ទៀតដែលមានគណនីហ្វេសប៊ុកឈ្មោះ Mak Stellar បានសរសេរថា៖
«បុណ្យ ស ព ក្មួយស្រីខ្ញុំបានធ្វេីរួចហេីយ នៅឡេីយជនបង្ករហេតុរត់ គេ ច ខ្លួនបាត់។ សង្ឃឹមថាសមត្ថកិច្ចគ្រប់ជាន់ថ្នាក់នៅលេីផ្លូវ51 ភូមិគីរីថ្មី ឃុំសំរោងលេី ស្រុកអង្គស្នួលខេត្តកណ្តាល នៅថ្ងៃចន្ទ័ទី17/1/2022 សូមមេត្តាជួយស្វែងរកមុខជនបង្កហេតុឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ លេីអាយុជីវិតមនុស្សស្លូតត្រង់ដែលគ្នាមិនដឹងអីត្រូវ បាត់ បង់ អាយុជីវិតមួយពព្រិចភ្នែកយ៉ាងអាណោចអាធ័មបែបនេះ។ ក្រុមគ្រួសារយេីងខ្ញុំសង្ឃឹមនឹងជឿជាក់លេីសមត្ថកិច្ចគ្រប់ជាន់ថ្នាក់នឹងជួយរកយុត្តិធម័ដល់គ្រួសារយេីងខ្ញុំសូមអរគុណ»។