បងជាមនុស្សល្អណាស់ មិនគួរណាបងអាយុខ្លីទេ បងធ្វើល្អដាក់ពួកខ្ញុំគ្រប់គ្នា តែងតែណែនាំ និងបង្រៀនពួកខ្ញុំនៅចំណុចខ្វះខាត
នាព្រឹកថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២ នេះ នារីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Mak Viza បានសម្តែងនូវក្តីរន្ធត់ចិត្ត និងក្រៀមក្រំជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលដែលមិត្តភក្តិរបស់ខ្លួនបានទទួលមរណភាពដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍(ជិះម៉ូតូបុកគោ) ពិតជាអាសូរខ្លាំងណាស់។
ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងវ័យក្មេងបែបនេះ។ ប្រភពខាងលេីបានបង្ហោះសារថា៖«វាលឿនពេកហើយម្លាញ់ ហេតុអីហែងទៅលឿនយ៉ាងនេះ ហែងទើបឱ្យយើងផាត់មុខអោយសោះ យើងអាណិតហែងណាស់សម្លាញ់ R.i.p»។ ប្រភពពីប្អូនស្រីម្នាក់ទៀតដែលមានគណនីហ្វេសប៊ុកឈ្មោះ Tîtuÿ Lîñ បានសរសេរថា៖
«ហេតុអ្វីបងទៅលឿនម៉េស បងជាមនុស្សល្អណាស់ មិនគួរណាបងអាយុខ្លីទេ បងធ្វើល្អដាក់ពួកខ្ញុំគ្រប់គ្នា តែងតែណែនាំ និងបង្រៀនពួកខ្ញុំនៅចំណុចខ្វះខាត តែពេលនេះបងទៅចោលពួកខ្ញុំ អរគុណបងគ្រប់យ៉ាង ដែលធ្វើល្អដាក់ខ្ញុំកន្លងមក ហើយសូមឱ្យបងទៅកាន់សុគតិភព កើតជាតិណាៗសុំអោយអាយុវែង R.I.P b sml នុម ពៅ»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។