អាណិតម្ចាស់ចំការណាស់ ទម្រាំបានផលពិបាកណាស់ បែរមកត្រូវភ្លៀងធ្លាក់លាយឡំខ្យល់បោកបក់ខ្លាំងបង្កឲ្យខូចខាតអស់ខ្ទេចខ្ទី រាប់ត្រួសៗមានចំនួន
នៅថ្ងៃពុធទី៥ ខែឧសភា ឆ្នាំ២០២១ យប់ម្សិលមិញនេះ មានភ្លៀងធ្លាក់ដោយលាយឡំ និងខ្យល់បក់បោកយ៉ាងខ្លាំង ដែលបណ្តាលឲ្យប៉ះពាល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋមួយចំនួនបានរបេីកដំបូលក្បឿង និងស័ង្កសី ចំណែកឯដេីមឈេីខ្លះត្រូវបានដួលរលំ និងផលដំណាំឯទៀតក៏ត្រូវបានរងការខូចខាតផងដែរ។
ក្នុងនោះដែរ ប្រភពព័ត៌មានមួយដែលមានគណនីហ្វេសប៊ុកឈ្មោះ Meas Channa បានបង្ហោះពីទិដ្ឋភាពដែលផ្លែទុរេនជាច្រើនរយគីឡូត្រូវបានជ្រុះមកដីខូចខ្ទេចខ្ទី បង្កឲ្យម្ចាស់ចំការដែលជាប្រជាកសិករទទួលរងនូវការខាតបង់អស់ប្រាក់កាក់ជាច្រេីនផងដែរ។ ប្រភពរូបនេះបានរៀបរាប់ឲ្យដឹងថា៖
«ភ្លៀងព្យុះមិនថានៅខេត្ដក្រុងទេ តែអ្វីដែលស្ដាយហួសពីការគិត បានផលហើយបែរជួបគ្រោះបែបនេះ រាប់ត្រួសៗ 200ទៅ300ផ្លែ នៅមិនទាន់អស់ទេ ទំរាំបានផលលក់វេទនាណាស់ បានលក់ប៉ះអ្នកទិញល្អស្រួលគាត់យល់មិនអីទេ ប៉ះអ្នកទិញខ្លះ(មួយចំនួនតូច) ពិបាកណាស់មិនយល់ពីអារម្មណ៌ពួកគាត់គិតថាគេបានរបស់លក់ហ្នឹងបានដោយស្រួលមែន»។