លឿនពេកហើយអូន សូមអូនទៅឱ្យបានសុខណា កុំឱ្យអាយុខ្លីដូចជាតិនេះ សោកស្ដាយមនុស្សល្អ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស ព នារីដ៏ស្រស់ស្អាតម្នាក់ដែលរូបនាងមានឈ្មោះ ផៃ សារ៉ាប៊ី បានទទួលមរណភាពក្នុងជន្មាយុ ២៣ឆ្នាំ ដោយសារតែគាំងបេះដូង។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងវ័យក្មេងបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ Žã Bëłłãã ត្រូវជាបងស្រីបានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្រៀមក្រំបំផុតថា៖«លឿនពេកហើយអូន សូមអូនទៅឱ្យបានសុខណា កុំឱ្យអាយុខ្លីដូចជាតិនេះ សោកស្ដាយមនុស្សល្អ»។ ប្រភពពីមិត្តភ័ក្ដិម្នាក់ទៀតដែលមានគណនីហ្វេសប៊ុកឈ្មោះ Srey Roth បានសរសេរថា៖«R.I.P លឿនពេកហើយមិត្តសំលាញ់ សូមឯងទៅឱ្យបានសុខណា កុំឱ្យអាយុខ្លីដូចជាតិនេះ សោកស្ដាយមនុស្សល្អ ធ្លាប់នៅដេកជុំគ្នា អរគុណរឿងល្អដែលឯងជួយគ្នា»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត និងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។