អូនទៅណាហើយលក្ខ អូនថាយើងនឹងរស់នៅជាមួយគ្នារហូតហីអូន ចុះអូនទៅណាបាត់ហើយ បងទទួលយកអត់បានទេ
នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នេះ យោងតាមរយៈគណនីហ្វេសប៊ុករបស់នារីម្នាក់ដែលមានឈ្មោះ 임셍후엉 បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលប្អូនស្រីជាទីស្រឡាញ់បានទទួលមរណភាពទាំងវ័យក្មេង ដែលធ្វើឲ្យសាច់ញាតិក្រុមគ្រួសារទាំងមូល ជាពិសេសឪពុកម្ដាយមានក្តីរន្ធត់ចិត្តជាខ្លាំង។
ប្រភពពីបងស្រីខាងលើបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង ក៏បានសរសេរថា៖«ហេតុអីក៏អូនអាយុខ្លីបែបនេះ សូមឱ្យអូនទៅកាន់សុខគតិភពចុះប្អូនស្រីដល់ល្អរបស់ចែ ចែមិនបានទៅបុណ្យ ស ព ទេចែសុំទោស»។ ប្រភពដដែលរូបនេះក៏បានមានការបញ្ជាក់ឲ្យដឹងតាមរយៈការខមិនថា ប្អូនស្រីរបស់ខ្លួនរូបនាងមុនដំបូងកើតជំងឺរបេងដល់ពេលយប់មិញគាត់ក្អកចេញស្លេសហើយក៏ផុតទៅតែម្តង។
ប្រភពពីគូស្នេហ៍ដែលមានគណនីហ្វេសប៊ុកឈ្មោះ G Bun Neat បានបង្ហោះសារថា៖«យប់មិញយើងនៅនិយាយគ្នាតើអូន បងប្រាប់អូនថាបើអូនមិនស្រួលខ្លួនអូនគេងទៅ ចុះមិចព្រឹកឡើងបងអត់ឃើញ ពាក្យ Good morning អូនឆាតមកបងចឹង អូនទៅណាហើយលក្ខ អូនថាយើងនឹងរស់នៅជាមួយគ្នារហូតហីអូន ចុះអូនទៅណាបាត់ហើយ ចាំអូនបានជាហើយបងនាំអូនមកលេងសមុទ្យអូនថាចង់មកលេងទឹកសមុទ្យ ព្រោះអូនមិនដែលបានមកលេង ចាំបងណាបងទៅយកអូន បងស្រលាញ់អូនលក្ខ បងទទួលយកអត់បានទេអូន ជាតិនេះយើងគ្មានសំណាងបានគ្នាជាគូ តែបងសូមជួបអូនជាតិក្រោយ បងស្រលាញ់អូន»។