ប្អូនហត់ហើយ ដល់ពេលវេលាដែលប្អូនសម្រាកហើយ លារហូតហើយ សូមប្អូនទៅឱ្យបានសុខ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសារនៃស ព យុវជនម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Bro Pov ដែលប្អូនប្រុសបានទទួលមរណភាពទាំងវ័យក្មេង ដោយសារតែជំងឺ ឈា.ម ស ស៊ី ឈា.ម ក្រហម។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តី រ ន្ធ ត់ ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងបែបនេះ។
យ៉ាងណាមិញ ប្រភពពីសាច់ញាតិដែលមានគណនីហ្វេសប៊ុកឈ្មោះ បូរី សំ ណបចិត្ត បានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្ដុ ក ក្ដួ ល ជាខ្លាំងថា៖«ប្អូនហត់ហើយ ដល់ពេលវេលាដែលប្អូនសម្រាកហើយ R.i.p លារហូតហើយ សូមប្អូនទៅឱ្យបានសុខ ជាតិក្រោយកុំអាយុខ្លីដូចជាតិនេះទៀត»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត និងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញា ណ ក្ខ ន្ធ ប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។