ប្អូនប្រុសជាទីស្រឡាញ់ បងសោកស្ដាយណាស់ កាលប្អូននៅមានជីវិតរស់ បងកម្រនឹងពោលពាក្យជាទីស្រឡាញ់ចំពោះប្អូន
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស ព បុរសម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Nom Soravong ដែលបានទទួលមរណភាពនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នេះ ដោយសារតែ ជំ ងឺ បេះដូង។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងវ័យក្មេងបែបនេះ។
យ៉ាងណាមិញ ប្រភពពីព្រះតេជព្រះគុណមួយអង្គដែលមានព្រះនាម Nom Vi ត្រូវជាសា ច់ ញាតិបានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្ដុ ក ក្ដួ ល ជាខ្លាំងថា៖«ប្អូនប្រុសជាទីស្រឡាញ់! បងសោកស្ដាយណាស់ កាលប្អូននៅមានជីវិតរស់ បងកម្រនឹងពោលពាក្យជាទីស្រឡាញ់ចំពោះប្អូន។ តែបងពិតជាស្រឡាញ់ប្អូនប្រាកដណាស់ ស្រឡាញ់ប្អូនស្លូតបូតរួសរាយ ស្រឡាញ់ប្អូនងាយនឹងស្ដីថា ស្រឡាញ់អាណិតប្អូនរាបសា ស្រឡាញ់ឥរិយាមិនឆ្មើ ង ឆ្មៃ។
ប្អូនអើយបងគ្មានអ្វីអោយពៅ បែកគ្រានេះទៅមានតែបុណ្យ ទានសីលភាវនាជួយជាទុន សូមពឹងពុទ្ធ-គុណជាប្រធាន ។ ពឹងគុណព្រះធម៌និងព្រះសង្ឃ ម៉ែឪនិងបងឯងរាល់គ្នា ជូនបុណ្យអោយប្អូនមោទនា បានសុខយូរយារអាយុវែង ។ តទៅជាតិមុខកុំច្នេះឡើយ ឱ្យប្អូនល្ហែល្ហើយឆ្ងាយរោគា ឱ្យក្សាន្តសប្បាយជុំមុខគ្នា ដូចបងពណ៌នាតាំងទុកហោង។ ប្រកាសទុកជាសេចក្ដីជូនដំណឹងដល់ញាតិមិត្តសាច់សាលោហិតជិតឆ្ងាយរបស់យើងបានជ្រាបដោយអនុគ្រោះ»។