រឿងដែលមិនគួរឲ្យជឿ វាកើតឡើងម្ដងទៀតហើយសម្រាប់ខ្ញុំដែលត្រូវបាត់បង់បងប្រុសម្នាក់ទៀត សូមជាតិក្រោយកុំឱ្យបងអាយុខ្លីដូចជាតិនេះទៀត
គ្រោះ ថ្នាក់ ចរា ចរណ៍ មួយបាន ឆ ក់ យក អា យុ ជីវិតបុរសម្នាក់ឈ្មោះ ហួត ពន្លឺ ឲ្យបាត់ បង់ ជីវិតកាលពីយប់មិញនេះ ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនប្រុសជាទីស្រឡាញ់ទាំងវ័យក្មេងបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ Hoeuy Tak ត្រូវជាប្អូនប្រុសបានសរសេររៀបរាប់ទាំងអារម្មណ៍ក្រៀមក្រំបំផុតថា៖«R.I.P រឿងដែលមិនគួរឲ្យជឿវាកើតឡើងម្ដងទៀតហើយសម្រាប់ខ្ញុំដែលត្រូវបាត់បង់បងប្រុសម្នាក់ទៀត ដោយសារគ្រោះ ថ្នាក ចារា ចរណ៍ សូមជាតិក្រោយកុំឱ្យបងអាយុខ្លីដូចជាតិនេះទៀតបងប្រុស»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត និងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញា ណ ក្ខ ន្ធ ប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។