បែកគ្នារហូតហេីយ ក្មួយល្អណាស់មិនដែលផ្តល់ការលំបាកដល់គ្រួសារម្តងទេ សូមក្មួយទៅឱ្យបានសុខចុះ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស ព យុវជនម្នាក់ដែលមានឈ្មោះ សូត្រ មុនីសក្ដា បានទទួលមរណភាពនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១១យប់ ក្នុងជន្មាយុ ២០ឆ្នាំ ដោយសារតែគាំងបេះដូង។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងវ័យក្មេងបែបនេះ។
យ៉ាងណាមិញ ប្រភពពីសាច់ញាតិដែលមានគណនីហ្វេសប៊ុកឈ្មោះ Hab Chheng បានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលជាខ្លាំងថា៖«បែកគ្នារហូតហេីយក្មួយ ក្មួយល្អណាស់មិនដែលផ្តល់ការលំបាកដល់គ្រួសារម្តងទេ សូមក្មួយទៅឱ្យបានសុខចុះ ជាតិក្រោយសូមឱ្យក្មួយកេីតក្នុងគ្រួសារអ្នកមាន មានម៉ាក់ ប៉ា ស្រលាញ់ក្មួយ ឱ្យច្រេីនជាងជាតិនេះទៀត។ សូមឱ្យអាយុវែង កុំអាយុខ្លីដូចជាតិនេះទៀត»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត និងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។