ស្ទើរតែមិនជឿថាវាលឿនបែបនេះសោះ ក្មួយទៅគ្មានលាមួយម៉ាត់ មានដឹងទេថាពូមីងពិបាកទទួលយកការពិតណាស់
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសារនៃស ព បុរសម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Bro Sey Ha ដែលប្អូនប្រុសបានទទួលមរណភាពទាំងវ័យក្មេង ដោយសារតែខ្យល់គ។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារឆាប់រហ័សបែបនេះ។
យ៉ាងណាមិញ ប្រភពពីសាច់ញាតិដែលមានគណនីហ្វេសប៊ុកឈ្មោះ Nak Nak បានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលជាខ្លាំងថា៖ «ពូស្ទើរតែមិនជឿថាវាលឿនបែបនេះសោះ ក្មួយទៅគ្មានលាមួយម៉ាត់ មានដឹងទេថាពូមីងពិបាកទទួលយកការពិតណាស់ ក្មួយសម្លាញ់អើយ តើហេតុអ្វីក៏ដាច់ចិត្តម៉េស? ក្មួយមានរឿងអីឲ្យប្រាកដ? ក្មួយពូស្អាតណាស់ ស្អាតទាំងរូប ស្អាតទាំងចិត្ត មច្ចុរាជអើយ មិចក៏យកក្មួយខ្ញុំទៅលឿនយ៉ាងនេះ? គ្នានៅក្មេងណាស់ ហេតុអ្វីក៏ចិត្តអាក្រក់យ៉ាងនេះ»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត និងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។