ប្អូនស្រីពៅក្នុងគ្រួសារ សំណព្វចិត្តបង ប្អូនទៅចោលបងហេីយ ប្អូនពិតជាលឿនណាស់
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស ព នារីម្នាក់ ដែលរូបនាងបានទទួលមរណភាពនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ នេះ ដោយសារតែជំងឺបេះដូង។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងវ័យក្មេងបែបនេះ។
យ៉ាងណាមិញ ប្រភពពីសាច់ញាតិដែលមានគណនីហ្វេសប៊ុកឈ្មោះ Nieng Sokna II បានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលជាខ្លាំងថា៖ «ប្អូនស្រីពៅក្នុងគ្រួសារ សំណព្វចិត្តបង ប្អូនទៅចោលបងហេីយ ប្អូនពិតជាលឿនណាស់ បងមេីលមិនទាន់អស់ទេ នៀង ចាន់ធី សូមជាតិក្រោយយេីងធ្វេីជាបងប្អូននឹងគ្នាទៀតជំងឺបេះដូង ឆក់យកជីវិតប្អូនខ្ញុំ»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។