អ្នកឆ្លាត និងពូកែណាស់ ប៉ុន្មានថ្ងៃទៀតយើងចូលរៀនហើយ ហេតុអ្វីអ្នកត្រូវមកជួបរឿងបែបនេះទៅវិញ
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ ក់ យក អា យុ ជីវិតនារីម្នាក់ឲ្យបាត់ បង់ ជីវិតកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនស្រីជាទីស្រឡាញ់ទាំងវ័យក្មេងបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ Jēllxy Jēllxy បានសរសេររៀបរាប់ទាំងអារម្មណ៍ក្រៀមក្រំបំផុតថា៖«មិនប៉ុន្មានថ្ងៃទៀត យើងចូលរៀនហើយ ស្នាមញញឹម ហេតុអ្វីអ្នកត្រូវមកជួបរឿងបែបនេះទៅវិញ អ្នកពូកែណាស់ អ្នកឆ្លាត ១ឆ្នាំទៀតអ្នកអាចដល់ក្ដីស្រមៃអ្នកមួយហើយ មនុស្សល្អខ្ញុំអើយ អ្នកទៅដោយមិនបានលា
ខ្ញុំមិនអាចទទួលយកវាបានទេ រំជួលចិត្តណាស់ សូមឯងទៅឲ្យបានសុខណា មានជាតិក្រោយពិតសូមឲ្យកើតមកជាមិត្តភក្តិ ជាបងប្អូននឹងគ្នាទៀត ផ្សងជួបគ្រប់ជាតិ។ ក្ដីស្រមៃរបស់នាងត្រូវបញ្ចប់ត្រឹមថ្ងៃនេះ អ្នកបើកបរហេតុអ្វីមិនចេះព្រួយជីវិតអ្នកដទៃ នាងធ្លាប់ប្រាប់ខ្ញុំនាងខ្លាចជួបរឿងបែបនេះ ហេតុអ្វីពេលនេះ បាក់ឌុបទី១២ ឆ្នាំនេះ ៧មករា២០២២»។