មិនគួរសោះអាស.ម្លា.ញ់អើយ អាណិតកូនឯងនៅតូចណាស់ សូមវិញ្ញាណឯងទៅកាន់សុគតិភព
នាយប់ថ្ងៃសុក្រ ទី០៧ ខែមករា ឆ្នាំ២០២២ នេះ បុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Sakada Kh New បានសម្តែងនូវក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលដែលមិត្តភ័ក្ដិរាប់អានគ្នាជាយូរឆ្នាំបានទទួលមរណភាពទាំងវ័យក្មេង ដែលធ្វើឲ្យក្រុមគ្រួសារទាំងមូលមានអារម្មណ៍ក្រៀមក្រំបំផុតស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងបែបនេះ។
ប្រភពខាងលេីបានសរសេររៀបរាប់ថា៖ «R.I.P សម្លាញ់ បែកគ្នាតាំងពីរៀនបឋម រយ:ពេល១០ឆ្នាំជាងហើយ ទើបបានជួបគ្នាវិញ ឯងថាចង់ជួបគ្នាណាស់ យើងទើបឆាតសួរសុខទុក្ខឯងខែមុនសោះ មិនគួរសោះអាសម្លាញ់អើយ ស្រណោះសម្ដីឯងណាស់ សូមវិញ្ញាណឯងទៅកាន់សុគតិភពណា បើមានជាតិក្រោយៗសូមកុំឲ្យឯងអាយុខ្លីបែបនេះទៀត អាណិតកូនឯងនៅតូចណាស់ ដុះដុំសាច់នៅក្រលៀន (កើតគីសមហារីកកាច)»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។