មិនសមសោះ យុវជនម្នាក់សម្រេចបញ្ចប់ជីវិតទាំងវ័យក្មេង ដោយបានធ្វើ អ ត្ត ឃា. ត ច ង .ក ស.ម្លា. ប់ ខ្លួន ឯចំពោះមូលហេតុគឺដោយសារតែ
យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Bour Pisey បានសម្តែងនូវក្តី រ ន្ធ ត់ ចិត្តជាខ្លាំង ខណៈដែលប្អូនប្រុសជាទីស្រឡាញ់របស់ខ្លួនបានសម្រេចបញ្ចប់ជីវិតទាំងវ័យក្មេង ដោយបានធ្វើ អ ត្ត ឃា. ត ច ង .ក ស.ម្លា. ប់ ខ្លួន ឯចំពោះមូលហេតុគឺដោយសារតែខូចចិត្តនឹងសង្សារសុំបែកទៅរៀបការជាមួយអ្នកផ្សេង ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅក្នុងបុរីមួយកន្លែង ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ វេលាម៉ោងជាង៩ព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ ។
ក្នុងនោះដែរ ប្រភពខាងលើត្រូវជាបងស្រីបានសរសេររៀបរាប់ទាំងក្តីអាឡោះអាល័យបំផុតថា៖«ប្អូនប្រុសបងកំសត់ពេកហើយ ក៏ចិត្តដាច់ណាស់ទៅចោលបងស្រី ទៅចោលពុកម៉ែ ទៅចោលបងប្រុស ទៅចោលប្អូនស្រីប្អូនប្រុស ទៅចោលយាយតាម៉ាកុងពូមីងអ៊ំប្រុសអ៊ំស្រីនិងបងប្អូនយើង។ ហើយពេលនេះអាអូនឯងលាឆ្ងាយរហូតហើយលាគ្មានត្រលប់ រយះពេល២០ឆ្នាំយើងជាបងប្អូនគ្នាមានទាំងសុខទាំងទុក្ខរស់នៅជាក្រុមគ្រួសារ ហេតុអ្វីពេលវេលាជាបងប្អូននឹងគ្នាមានរយះពេលខ្លីម្ល៉េះ ប្អូនរបស់ចែជាមនុស្សល្អ ស្លូតបូត ស្មោះត្រង់ សុភាពរាបសារ ចេះគោរពចាស់ទុំ ចេះដឹងសុខទុក្ខគ្រួសារណាស់ ចេះយកអាសារបងស្រី ចេះយល់ចិត្តបងស្រី សួរនាំបងស្រី មិចហើយពេលនៅឆ្ងាយពីផ្ទះ ញាំបាយនៅ ហើយចែកំពុងធ្វើអី នៅហ្នឹងត្រជាក់អត់ ធ្វើការហត់អត់ នៅនោះម៉ោងប៉ុន្មានហើយ ពាក្យទាំងអស់និងសកម្មភាពទាំងប៉ុន្នានបងស្រីម្នាក់នេះលែងបានលឺបានឃើញទៀតហើយចាប់ពីពេលនេះ។
បងស្រីសង្វេគស្រណោះប្អូនប្រុសបងណាស់កើតជាតិណាៗសូមប្រាថ្នាធ្វើជាបងប្អូនល្អនឹងគ្នាទៀតណាប្អូនកំសត់របស់បង។ អាអូនហា.. …ហើយក៏អោយបងស្រីម្នាក់នេះសុំទោសផង ពេលវេលាចុងរបស់ប្អូនចែមិនបាននៅជិតមិននៅក្បែរមើលថែឯងទៀត បានត្រឹម video call ពីចម្ងាយ មើលរូបភាពចាស់ៗពីមុនជាមួយឯងហើយបានត្រឹមយំសោកស្តាយប្អូនពីចម្ងាយ។ ទោះជាយ៉ាងណាប្អូនប្រុសកំសត់របស់បងស្ថិតនៅក្នុងបេះដូងបងស្រីជានិច្ចគ្មានថ្ងៃអាចបំភ្លេចបាន។ បងជូនពរប្អូនប្រុសទៅកន្លែងថ្មីមានសេចក្តីសុខលែងលំបាកទៀត សូមវិញ្ញា ណ ប្អូនប្រុសកំសត់របស់បងទៅអោយស្ងប់សុខណា។ ចែស្រលាញ់ឯងណាស់អាប្អូនប្រុស»។