ប្អូនពៅរបស់បង ហេតុអីបានជាទៅលឿនបែបនេះ បងទទួលយកមិនបានទេ អូនសន្យារថាមកលេងបងស្រីម្នាក់នេះ
ជាក្តីឈឺចាប់បំផុតសម្រាប់មនុស្សគ្រប់គ្នា ដែលត្រឹមរយៈពេលមួយដ៏ខ្លីត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ សូម្បីតែពាក្យលាជាលេីកចុងក្រោយក៏គ្មានឱកាសនឹងបាននិយាយ វាពិតជាពិបាកធ្វើចិត្តនិងទទួលយកខ្លាំងណាស់។ យ៉ាងណាមិញ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសារនារីដ៏ស្រស់ស្អាតម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Jüü Er ដែលរូបនាងបានទទួលមរណភាពដោយសារតែទទួលរងនូវជំងឺប្រចាំកាយធ្ងន់ធ្ងរជាច្រើនមុខ។
យ៉ាងណាមិញ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ នេះ គណនីហ្វេសប៊ុកឈ្មោះ EÑå GÌÍ ដែលត្រូវជាបងស្រីបានសម្តែងនូវអារម្មណ៍សោកស្ដាយ និងរន្ធត់ចិត្តជាខ្លាំងក៏បានបង្ហោះសាររៀបរាប់ថា៖ «ប្អូនពៅរបស់បង ហេតុអីបានជាទៅលឿនបែបនេះ បងទទួលយកមិនបានទេ អូនសន្យារថាមកលេងបងស្រីម្នាក់នេះហេតុអីសន្យាហើយធ្វើមិនបានចឹង R.I.P Jüü Er អូនទៅឱ្យបានសុខណា លារហូតគ្មានថ្ងៃជួបទៀតទេ ប្អូនស្រីរបស់បងអើយ»។
ប្រភពពីមិត្តភ័ក្ដិដែលមានគណនីហ្វេសប៊ុកឈ្មោះ អ៊ូ សៀវមុី បានសរសេរថា៖«លឿនពេកហេីយមិត្តភក្ដិ ទោះគេប្រាប់ហេីយក៏អត់ចង់ជឿដែរ ព្រោះវាលឿនពេកពិបាកទទួលយកណាស់ សូមឯងទៅឱ្យបានសុខណា កេីតជាតិក្រោយកុំឱ្យអាយុខ្លីដូចជាតិនេះទៀត R.I.P លាហេីយលារហូតគ្មានថ្ងៃជួបគ្នាទៀតទេ»។