ស.ម្លា.ញ់ អេីយ ហេតុអ្វីក៏លឿនម្លេះសឹងតែមិនគួរឲ្យជឿសោះ ឥលូវឯងបានដេកលក់ស្រួលហើយ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស ព លោក ឈុំ វិច្ឆិកា ដែលរូបគាត់បានទទួលមរណភាពនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១១និង៣០នាទីយប់ ដោយសារតែ គាំ.ង បេះដូង។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីក្រៀមក្រំជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងវ័យក្មេងបែបនេះ។
យ៉ាងណាមិញ ប្រភពពីប្អូនស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ Siv SingSing បានបង្ហោះសាររៀបរាប់ទាំងក្តីរន្ធត់ចិត្តថា៖«សម្លាញ់អេីយ ហេតុអ្វីក៏លឿនម្លេះសឹងតែមិនគួរឲ្យជឿសោះ ឥលូវឯងបានដេកលក់ស្រួលហេីយ សូមសម្លាញ់ទៅឱ្យបានស្ងប់សុខចុះ ឯងបានទៅជួបនឹងម៉ាក់ឯងហេីយ ស.ម្លា.ញ់
សូមឱ្យ ស.ម្លា.ញ់ ឈុំ វិច្ឆិកា Chhum Vicheka ទៅកាន់សម្បត្តិមនុស្ស សម្បត្តិទេវតា សម្បត្តិព្រះនិពាន្វ សូម ស.ម្លា.ញ់ ទៅកាន់សុគតិភពកុំបី គ្នាបានដំណឹងចឹងគ្នាពិតជា ស្លុ ត ចិត្ត ពន់ពេកណាស់»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញា ណ ក្ខ ន្ធ បងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។