គ្រាន់តែទទួលបានដំណឹងថា ប្រជាពលរដ្ឋជាច្រេីនគ្រួសារ នៅខេត្តស្វាយរៀង បានទទួលរង គ្រោះ ដោយសារតែ ភ្លៀង និងខ្យល់កន្រ្ដា.ក់ រហូតរ.លំ ផ្ទះ រួចមក លោកជំទាវ ស្រីអូន ក៏បានឧបត្ថម្ភ នូវថវិកាចំនួន
លោកជំទាវ នួន សុន្ទរី ហៅ ស្រីអូន ត្រូវបានមជ្ឈដ្ឋានមហាជនជាច្រេីន បានស្គាល់យ៉ាងច្បាស់ហេីយ ដែលគាត់គឺជាស្ថាបនិកក្រុមហ៊ុន សម្រស់ធម្មជាតិ និងជាអគ្គនាយិកាផលិតកម្ម រាម ដោយកន្លងមកនេះ គាត់តែងតែធ្វេីសកម្មភាពសប្បុរសធម៌គ្រប់រូបភាព ដេីម្បីជួយទៅដល់សង្គមជាតិ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងជួបប្រទះជីវភាពខ្វះខាតយ៉ាងច្រេីន។
ជាក់ស្ដែង នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ ក្រោយទទួលបានដំណឹងថា ក្រុមគ្រួសារជាច្រេីន នៅខេត្តស្វាយរៀង បានទទួលរង គ្រោះ ដោយសារតែ ភ្លៀង និងខ្យល់កន្រ្ដា.ក់ រហូតរ.លំ ផ្ទះប្រជាពលរដ្ឋ អស់ជាច្រេីនគ្រួសារ កាលពីយប់ម្សិលមិញ រួចមក លោកជំទាវ ស្រីអូន សម្រស់ធម្មជាតិ ក៏បានរៀបចំថវិកាមួយចំនួន តាមរយៈនាយ ពាក់មី ដេីម្បីជួយសម្រាល នូវទុក្ខលំបាករបស់ពួកគាត់ ឱ្យបានធូរស្រាលខ្លះ ក្នុងស្ថានការណ៍ដ៏លំបាកនេះ។
នៅលេីគណនីហ្វេសប៊ុកផេក លោកជំទាវ ស្រីអូន បានសរសេរថា៖”ថវិកា 3500$ បានឧបត្ថម្ភសំរាប់ជួយបងប្អូនដែលជួបគ្រោះធម្មជាតិខ្យល់កន្រ្ទា.ក់ រ.លំ ផ្ទះ តាមរយៈបងពាក់មី ព្រោះជាស្រុកកំណេីតគាត់ផ្ទាល់ ខេត្តស្វាយរៀង
បញ្ជាក់មិនមែន 4គ្រួសារទេ តែច្រេីនគ្រួសារណាស់ នាងខ្ញុំបានបន្ថែមថវិកា និងអោយបងពាក់មីរំលែកថវិកា ជូនបងប្អូនបានម្នាក់តិចៗ ប្រសេីរជាងមិនបានសោះ សូមបងប្អូនកុំប្រកាន់ ដែលនាងខ្ញុំជួយបងប្អូនបានម្នាក់តិចៗ អាណិតក្មេងណាស់ មិនដឹងគ្នា ភ័.យ យ៉ាងណាទេ មេីលវីដេអូគាត់ហេីយយំគ្រប់គ្នា ចុងក្រោយសូមជូនពរបងប្អូនខ្មែរជៀសផុតពី គ្រោះ អាក្រក់ទាំងអស់ និងជំងឺកូវីត 19”។