សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលរួមរំលែកទុក្ខ និងចូលរួមបុណ្យ ស ព ក្នុងកម្មវិធីបុណ្យ៧ថ្ងៃ តារាចម្រៀង នាង ប្រាក់សុគន្ធ ចំនួន
សាខាកក្រកខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃសុក្រទី៣១ ខែធ្នូ ឆ្នាំ២០២១ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់តំណាងប្រតិភូសាខាកាកបាទក្រហមកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន អនុប្រអនុអចិន្រ្តៃយ៍គណៈកម្មាធិការសាខាខេត្តបាត់ដំបងជាតំណាងឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខានិងសហការី ចូលរួមរំលែកទុក្ខនិងចូលរួមបុណ្យ ៧ថ្ងៃ ស ព លោក នាង ប្រាក់សុគន្ធ តារាចម្រៀង Cambodian Idol រដូវកាលទី២ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៣:០០នាទីទៀបភ្លឺ ដោយគ្រោះថ្នាក់ចរាចណ៍នៅរាធានីភ្នំពេញ ហេីយពិធីបុណ្យធ្វេីនៅស្រុកកំណេីតក្នុងភូមិ ព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។
ក្នុងឱកាសនោះដែរ ក្នុងនាមឯកឧត្តម សុខ លូ ឯកឧត្តមបណ្ឌិត. ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានពាំនាំ នូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខនិងចូលរួមសម្តែងការសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារ ស ព ដែលបានបាត់កូន បងជាទីស្រលាញ់។
ក្នុងមរណទុកដ៏សែនក្រៀមក្រំនេះ កាកបាទក្រហមកម្ពុជា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្កិសិទ្ធិទាំងអស់ក្នុងលោក សូមប្រោសព្រំដួងវិញ្ញាណក្ខន្ធ អ្នកដែលបានទទួលមរណភាពក្នុងឧបទ្ទវហេតុនេះ បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ គ្រួសារ ស ព ទទួលបានអំណោយរួមមាន៖ អង្ករ ១០០គីឡូក្រាម មី២កេស ទឹកបរិសុទ្ធវីឃែរ២០កេស ទឹកក្រូច ២កេសត្រីខ១យួររបស់សាខាខេត្ត និងថវិកាដោយថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១០,០០០,០០រៀល និងថវិការបស់អនុសាខាស្រុកសំឡូតចំនួន២០ម៉ឺនរៀល អង្ករ ៥០kg ,មី១ កេស និងទឹកសុទ្ធ៣យួរ ផងដែរ។