សល់ត្រឹមតែរូបថតទេប្អូនប្រុស ទៅឱ្យសុខចុះធ្វើម៉េចយើងមាននិស្ស័យជួបគ្នាត្រឹមប៉ុណ្ណឹង
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ ក់ យក អា យុ ជីវិតក្មេងប្រុសម្នាក់ឲ្យបាត់ បង់ ជីវិត កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនប្រុសជាទីស្រឡាញ់ទាំងវ័យក្មេងបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ នីតាកូន ម៉ាក់ ត្រូវជាបងស្រីបានមានក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលនូវដំណឹងដ៏អកុសលនេះ ក៏បានរៀបរាប់ទាំងអារម្មណ៍ក្រៀមក្រំបំផុតថា៖«សល់ត្រឹមតែរូបថតទេប្អូនប្រុស ទៅឱ្យសុខចុះធ្វើម៉េចយើងមាននិស្ស័យជួបគ្នាត្រឹមប៉ុណ្ណឹង ជាតិក្រោយយើងធ្វើជាបងប្អូននឹងគ្នាទៀត ស្រណោះប្អូនណាស់»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។