បងអត់ដែលស្រមៃសោះថាមានរឿងចឹងកើតឡើងលើប្អូន បងនិយាយអត់ចេញ ប្អូនអភ័ព្វពេកហើយជាតិហ្នឹង
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ ក់ យក អា យុ ជីវិតបុរសម្នាក់ដែលមានឈ្មោះ Kim Seyha ឲ្យបាត់ បង់ ជីវិត ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនប្រុសជាទីស្រឡាញ់ទាំងវ័យក្មេងបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ Dyz Ranya ត្រូវជាបងស្រីរាប់អានគ្នាបានរៀបរាប់ទាំងអារម្មណ៍ក្រៀមក្រំបំផុតថា៖«បងអត់ដែលស្រមៃសោះថាមានរឿងចឹងកើតឡើងលើប្អូន បងនិយាយអត់ចេញបងស្តាយណាស់ ប្អូនអភ័ព្វពេកហើយជាតិហ្នឹង សូមវិញ្ញាណប្អូនទៅឱ្យបានសុខ សូមឱ្យជាតិក្រោយប្អូនកុំឱ្យអភ័ព្វដូចជាតិនេះទៀត និងមានបុណ្យសំណាងឱ្យច្រើនជាងនេះមនុស្សល្អ»។
ប្រភពពីឈ្មោះ Seng Sokhim បានសរសេរថា៖«អ្នកចង់សងអ្វីគ្រួសារគាត់ ថ្ងៃទី31.12.2021 អ្នកបើកឡានធំនៅផ្លូវ60ម៉ែត្រ ព្រៃជ្រៃ ចន្លោះម៉ោង3ព្រឹកដល់ម៉ោង4ព្រឹក កម្មពារមានពិតសងជាតិនេះមិនចាំជាតិក្រោយទេ សម្ថតិកិច្ចជួយរកយុតិ្តធម៌ឲ្យគ្រួសារគាត់ផង សូមបងទៅកាន់សុគិភព»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។