ពូធ្លាប់តែដើរចាក់ថ្នាំអោយគេ តែពេលនេះពូលែងនៅទៀតហើយ មនុស្សល្អរបស់ក្មួយ ទប់ទឹកភ្នែកមិនជាប់ទេ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យ ជូនចំពោះក្រុមគ្រួសារនៃ ស ព លោក ខន តាន់ ដែលរូបគាត់បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃសៅរ៍ ទី០១ ខែមករា ឆ្នាំ២០២២ ក្នុងជន្មាយុ ៣៧ឆ្នាំ។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីក្រៀមក្រំជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារឆាប់រហ័សបែបនេះ។
យ៉ាងណាមិញ ប្រភពពីក្មួយស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ Kimhorng Heng បានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុត ដោយមានខ្លឹមសារទាំងស្រុងថា៖«ពូធ្លាប់តែដើរចាក់ថ្នាំអោយគេតែពេលនេះពូលែងនៅទៀតហើយ មនុស្សល្អរបស់ក្មួយ ទប់ទឹកភ្នែកមិនជាប់ទេ ពូអើយពូសូមពូទៅឱ្យបានសុខ»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។