លឿនពេកហើយអូន បងពិតជាទទួលយកអត់បានទេ ហេតុអីក៍អូនសំណាងអាក្រក់អ្វីម្លេះ ហេតុអីទេវតាអយុត្តិធម៌ណាស់
ជាក្តីឈឺចាប់បំផុតសម្រាប់មនុស្សគ្រប់គ្នា ដែលត្រឹមរយៈពេលមួយដ៏ខ្លីត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ សូម្បីតែពាក្យលាជាលេីកចុងក្រោយក៏គ្មានឱកាសនឹងបាននិយាយ វាពិតជាពិបាកធ្វើចិត្តនិងទទួលយកខ្លាំងណាស់។ យ៉ាងណាមិញ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសារនារីដ៏ស្រស់ស្អាតម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Roz Amilla ដែលរូបនាងបានទទួលមរណភាពទាំងវ័យក្មេង ធ្វេីឲ្យក្រុមគ្រួសារ មិត្តភ័ក្តិ សាច់ញាតិបងប្អូន ជាពិសេសឪពុកម្ដាយមានអារម្មណ៍រន្ធត់ចិត្តជាខ្លាំង ដែលមិនគួរណាត្រូវបាត់បង់កូនស្រីជាទីស្រឡាញ់ទាំងបែបនេះ។
យ៉ាងណាមិញ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Angel Lina ត្រូវជាបងស្រីបានបង្ហោះសារសរសេររៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលជាខ្លាំងថា៖ «លឿនពេកហើយអូន បងពិតជាទទួលយកអត់បានទេ ហេតុអីក៍អូនសំណាងអាក្រក់អ្វីម្លេះ ហេតុអីទេវតាអយុតិ្តធម៍ណាស់ បើមានជាតិក្រោយសូមកុំឱ្យអូនអាយុខ្លីដូចជាតិនេះទៀតណាអូន សូមអូនទៅឱ្យបានសុខ បងពិតជាសោកស្តាយអូនខ្លាំងណាស់ ប្អូនស្រី»។
ប្រភពដដែលរូបនេះក៏បានមានការបញ្ជាក់ឱ្យដឹងថា នារីខាងលេីបានទទួលអនិច្ចកម្មដោយសារតែធ្លាក់ពីលេីជណ្ដើរដែលមានកំពស់ប្រមាណជាជិត ១០កាំនៅកន្លែងធ្វេីការ ប៉ះត្រូវចំក្បាល ។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។