មនុស្សល្អដូចប្អូនមិនសមអាយុខ្លី បេីមានជាតិក្រោយសូមឱ្យប្អូនអាយុវែង សូមប្អូនទៅកាន់សុគតិភព
ជាក្តីឈឺចាប់បំផុតសម្រាប់មនុស្សគ្រប់គ្នា ដែលត្រឹមរយៈពេលមួយដ៏ខ្លីត្រូវបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ សូម្បីតែពាក្យលាជាលេីកចុងក្រោយក៏គ្មានឱកាសនឹងបាននិយាយ វាពិតជាពិបាកធ្វើចិត្តនិងទទួលយកខ្លាំងណាស់។ យ៉ាងណាមិញ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសារបុរសម្នាក់ ដែលកាលពីប៉ុន្មានថ្ងៃមុននេះរូបគាត់បានទទួលអនិច្ចកម្មដោយសារតែជំងឺទឹកនោមប្រៃ។
ដំណឹងនេះធ្វេីឲ្យក្រុមគ្រួសារ មិត្តភ័ក្តិ សាច់ញាតិបងប្អូន ជាពិសេសឪពុកម្ដាយមានអារម្មណ៍រន្ធត់ចិត្តជាខ្លាំង ដែលមិនគួរណា កូនប្រុសជាទីស្រលាញ់របស់ខ្លួនត្រូវឃ្លាតចាកឆ្ងាយជារៀងរហូតទាំងវ័យក្មេងបែបនេះ។ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Cheng Sopha បានសរសេររៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា៖
«ចូលរួមសោកស្តាយផងអូនតាន់ R.I.P មានជាតិក្រោយសូមប្អូនមានអាយុវែង កុំឱ្យអាយុខ្លីដូចជាតិនេះទៀត សូមប្អូនទៅកាន់សុគតិភព មនុស្សល្អដូចប្អូនមិនសមអាយុខ្លី ស្លា ប់ដោយសាររោគាពាធ(ជំងឺទឹកនោមប្រៃ)»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។