មីងលាក្មួយរហូតហើយ សូមមីងទៅឱ្យបានសុខណា កុំបារម្ភកូនមីងទាំងពីរនាក់ហ្នឹងអីចាំខ្ញុំជួយមើលថែ
នារីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Van Kosal បានមានក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលដែលសាច់ញាតិជាទីស្រឡាញ់បានទទួលមរណភាពកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នេះ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីក្រៀមក្រំជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារឆាប់រហ័សបែបនេះ។
គណនីហ្វេសប៊ុកខាងលេីដែលត្រូវជាក្មួយស្រីបានបង្ហោះសារលេីកឡេីងទាំងក្តីអាឡោះអាល័យជាខ្លាំងថា៖«មួយពព្រិចភ្នែកសោះមីងលាក្មួយរហូតហើយ សូមមីងទៅឱ្យបានសុខជាតិក្រោយកុំឱ្យអាយុខ្លីដូចជាតិហ្នឹងទៀត។ សូមអ្នកបើកឡានធំមួយចំនួនមានការប្រុងប្រយ័ត្នផង បើកើតលើបងប្អូនអ្នកវិញ តើអ្នកឈឺចាប់អត់ និយាយលែងចេញស្រស់ៗពេកចឹង»។
ប្រភពដដែលរូបនេះបានបន្តទៀតថា៖«អាណិតមីងខ្លោចចិត្តលោកអើយឃើញហើយមិនចង់ជឿ សូមមីងទៅឱ្យបានសុខណាកុំបារម្ភកូនមីងទាំងពីរនាក់ហ្នឹងអីចាំខ្ញុំជួយមើលថែអោយណា មីងលាក្មួយហើយលារហូតគ្មានថ្ងៃត្រឡប់ក្រោយ ក្មួយបានត្រឹមតែអាណិតមីង មីងខំតសូជាមួយក្មួយកាលនៅភ្នំពេញតាំងពីបាតដៃទទេ ទំរាំបានប៉ុណ្ណឹងចុងក្រោយមីងទៅចោលក្មួយទាំងមិនបានលាក្មួយមួយម៉ាតសោះ មីងអើយមីងទឹកភ្នែកខ្ញុំហូរទាំងមិនដឹងខ្លួន ជាតិក្រោយសូមឱ្យមីងអាយុវែងណាមីងណា ខ្ញុំនឹងចងចាំមីងជានិច្ចអំពើល្អរបស់មីងជារៀងរហូត»។