ជាប្ដីប្រពន្ធនឹងគ្នាជិត7ឆ្នាំ អ្នកមិនដែលឲ្យខ្ញុំយំដល់ថ្នាក់នេះទេ ហេតុអីអ្នកទៅចោលខ្ញុំ ក្រែងថានៅជាមួយគ្នាដល់ចាស់
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសាររបស់ប្អូនស្រីម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ គឹម ឈាន់ ដែលបានបាត់បង់ស្វាមីជាទីស្រលាញ់ ដោយរូបគាត់បានទទួលមរណភាពនៅប្រទេសថៃកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នេះ ដែលធ្វើឱ្យក្រុមគ្រួសារទាំងមូលមានក្តី រ ន្ធ ត់ ចិត្តជាខ្លាំង ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់នេះ។
ប្រភពពីភរិយាបានសរសេររៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលជាខ្លាំងថា៖«ជាប្ដីប្រពន្ធនឹងគ្នាជិត7ឆ្នាំ អ្នកមិនដែលឲ្យខ្ញុំយំដល់ថ្នាក់នេះទេ ហេតុអីអ្នកទៅចោលខ្ញុំ អ្នកនិយាយថានឹងនៅជាមួយខ្ញុំដល់ចាស់ ទោះពួកយើងគ្មានកូនហេតុអីអ្នកក្បត់សម្ដី សូមបងទៅអោយបានសុខណាប្តីសំលាញ់ អូននឹងខំធ្វើបុណ្យផ្សងជួបបងជាតិក្រោយបន្តនិស្ស័យប្តីប្រពន្ធយើងទៀត»។
ក្នុងនោះដែរ បេីយោងតាមបញ្ជាក់បឋមពីមិត្តភ័ក្តិដែលប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Davy kpc បានឱ្យដឹងថា បុរសខាងលេីបានទទួលអនិច្ចកម្មដោយសារតែ ជំ ងឺ គាំ ង បេះដូង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញា ណ ក្ខ ន្ធ ប្អូនប្រុសទាំង២ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។