កក្រើក ក្រុម ចោ រ ប្រ ដាប់ អា.វុ.ធ ចូល ប្ល. ន់ អ្នកលក់ឡេដ៏ល្បី អ៊ាន សៀវម៉ី ដោយយកគ្រឿងអលង្ការ និងលុយដុល្លារសរុបជាទឹកប្រាក់ចំនួន
កាលពីវេលាម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ មានករណី ប្ល. ន់ ដ៏ ក ក្រេីក មួយបានកេីតឡេីងចំពោះអ្នកលក់ឡេដ៏ល្បីល្បាញនៅកម្ពុជា អ៊ាន សៀវម៉ី ដោយយកគ្រឿងអលង្ការ និងលុយដុល្លារសរុបជាទឹកប្រាក់ជិត ១០លានដុល្លារ។ នេះបេីយោងតាមការចេញផ្សាយពីអង្គភាពសារព័ត៌មាន Fresh News នាល្ងាចថ្ងៃដដែល។
ចំពោះករណីប្ល. ន់ ខាងលើ បានកើតឡើងនៅចំណុចផ្ទះលេខវី០១ បុរីមូនថោន ភូមិគោកចំបក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយក្រុម ចោ រ ប្រ ដាប់ អា.វុ.ធ មានគ្នាចំនួន ៤នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចចម្រុះ រួមមានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ
និងកម្លាំងនគរបាលជំនាញពាក់ព័ន្ធក្រសួងមហាផ្ទៃ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសហការពីកម្លាំងកងរាជអា.វុ.ធ ហត្ថរាជធានីភ្នំពេញ កំពុងបើកប្រតិបត្តិការស្រាវជ្រាវយ៉ាង ក្តៅ គ គុក ដើម្បីតាមចាប់ ជន ស ង្ស័យ៕