សូមជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះទៀត សូមឲ្យដួងវិញ្ញាណក្ខន្ធប្អូនបានទៅកាន់សុគតិភពចុះ
នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នេះ យោងតាមរយៈការបង្ហោះចេញពីគណនីហ្វេសប៊ុករបស់ព្រះតេជព្រះគុណមួយអង្គដែលមានព្រះនាម ព្រះលេខាធិកាអនុគណ ស្រុកតាំងគោក បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយប្រាប់ទៅកាន់មហាជន បន្ទាប់ពីសាច់ញាតិដល់ទៅ២រូបបានបាត់ បង់ ជីវិត ក្នុងថ្ងៃតែមួយ ដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍។
ក្នុងនោះដែរ ប្រភពខាងលេីបានបង្ហោះសារដោយមានខ្លឹមសារទាំងស្រុងថា៖«ថ្ងៃនេះខ្ញុំកូណាអាត្មាភាពមានទុក្ខដ៏ក្រៀមក្រំដោយបានបាត់បង់ប្អូនប្រុសម្នាក់និងចៅម្នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ សូមអោយជាតិក្រោយកុំអោយអាយុខ្លីដូចជាតិនេះទៀត សូមឱ្យដួងវិញ្ញាណក្ខន្ធប្អូនបានទៅកាន់សុគតិភពចុះ»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសទាំង២ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។