លឿនពេកហេីយក្មួយសម្លាញ់ មីងទទួលយកមិនបានទេ ពេលនេះក្មួយលាមីងរហូតហេីយ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសារ ស ព លោកអនុរក្សថ្នាក់លេខ២ ប៊ុត ដូ មានតួនាទីជាអនុប្រធានផ្នែកហិរញ្ញវត្ថុ ចំណុះការិយាល័យរដ្ឋបាលសរុប នៃពន្ធនាគារខេត្តកំពង់ធំ ដែលបានទទួលមរណភាព កាលពីព្រឹកថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៧:០០នាទី ក្នុងជន្មាយុ២៥ឆ្នាំ ដោយជំងឺបេះដូងកម្រិតធ្ងន់។
មរណភាពរបស់លោកអនុរក្សថ្នាក់លេខ២ ប៊ុត ដូ គឺជាការបាត់បង់មនុស្សជាទីគោរពស្រឡាញ់មិនត្រឹមតែក្រុមគ្រួសារប៉ុណ្ណោះទេ គឺជាការបាត់បង់នូវមិត្តរួមការងារដ៏ល្អរបស់អគ្គនាយកដ្ឋានពន្ធនាគារប្រកបដោយទេពកោសល្យ និងជាទីគោរពស្រឡាញ់បំផុតដែលបានលះបង់អ្វីៗគ្រប់បែបយ៉ាងដេីម្បីបម្រើជាតិមាតុភូមិ និងការអភិវឌ្ឍអង្គភាពលេីគ្រប់កាលៈទេសៈទាំងអស់ មិនអាចបំភ្លេចបានជារៀងរហូត។
ជាមួយគ្នានេះ ប្រភពពីសាច់ញាតិដែលមានគណនីហ្វេសប៊ុកឈ្មោះ Bobo Momoko បានមានក្តីរន្ធត់ចិត្តជាខ្លាំងបន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ក៏បានរៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖ «លឿនពេកហេីយក្មួយ មីងទទួលយកមិនបានទេ 18 12 2021 ខ្ញុំត្រូវបាត់បង់ក្មួយជាទីស្រលាញ់ លាមីងរហូតហេីយ»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមទស្សនាវីដេអូខាងក្រោម