ទៅឱ្យបានសុខណាសម្លាញ់ មនុស្សល្អដូចជាឯង មិនគួរណាទៅទាំងវ័យក្មេងយ៉ាងនេះទេ
នាព្រឹកថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១ នេះ ស្រ្តីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Naren Real បានបង្ហាញពីក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលដែលមិត្តភ័ក្ដិជាទីស្រលាញ់បានទទួលមរណភាពទាំងវ័យក្មេង ដែលធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំង ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់នេះ។
ជាមួយគ្នានេះ គណនីហ្វេសប៊ុកខាងលេីបានសរសេររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតដោយមានខ្លឹមសារថា៖«ទៅឱ្យបានសុខណាសម្លាញ់ លី ដា មនុស្សល្អដូចជាឯងមិនគួរទៅទាំងវ័យក្មេងយ៉ាងនេះទេ កើតជាតិក្រោយសុំឱ្យឯងសុខភាពល្អហើយអាយុវែង កុំឱ្យអភ័ព្វដូចជាជាតិនេះទៀត លាហើយសម្លាញ់»។
ក្នុងនោះដែរ ប្រភពពីមិត្តភ័ក្ដិម្នាក់ទៀតដែលមានគណនីហ្វេសប៊ុកឈ្មោះ Rithysak Song បានមានការបញ្ជាក់ឲ្យដឹងតាមរយៈការខមិនថា រូបនាងមានជំងឺសួតរបេងជាយូរឆ្នាំមកហេីយ។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។