លឿនពេកហេីយ ចាប់ពីថ្ងៃនេះតទៅប្អូនលែងបានឃេីញមុខបងប្រុសទៀតហេីយ សូមបងទៅឱ្យបានសុខ
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១ នេះ បុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ ធៀង វ៉ាន់ពៅ បានបង្ហាញពីក្តីក្រៀមក្រំ និងរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីបងប្រុសជាទីស្រលាញ់របស់ខ្លួនបានទទួលមរណភាព ដោយសារតែ ជំ ងឺ ទឹកនោម ប្រៃ និងខូចក្រ លៀ ន ។ ក្នុងនោះដែរ គណនីហ្វេសប៊ុករូបនេះបានសរសេររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតដោយមានខ្លឹមសារថា៖
«លឿនពេកហេីយបងប្រុស ចាប់ពីថ្ងៃនេះតទៅប្អូនលែងបានឃេីញមុខបងប្រុសទៀតហេីយ។ ជាតិនេះបងលំបាកពេកហេីយគ្មានភាពកក់ក្ដៅដូចគេទទៃ ជាតិណាៗសូមឱ្យបងអាយុវែងកុំដូចជាតិនេះអី បេីមានជាតិក្រោយយេីងធ្វេីបងប្អូនគ្នាទៀតណាបងប្រុស។ ប្អូនសុំទោសប្អូនគ្មានលទ្ធភាពជួយបងដល់ទីបញ្ចប់ ខ្ញុំបាត់បង់បងប្រុសទី3របស់ខ្ញុំហេីយ»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញា ណ ក្ខ ន្ធ បងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។