វាលឿនពេកហើយបងប្រុស ទៅមិនលាមួយម៉ាត់ចឹង ពួកយើងទាំងអស់គ្នានឹងចងចាំអំពើល្អដែលបងបានសាង
ស្ទឹងត្រែង៖ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសារនាយទាហានមួយរូបដែលប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ អូន វិរះបុត្រ បានទទួលមរណភាពដោយសារតែ លង់ ទឹក បន្ទាប់ពីបាត់ខ្លួនអស់រយៈពេលប៉ុន្មានថ្ងៃ។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងវ័យក្មេងបែបនេះ។
ក្នុងនោះដែរ ប្រភពពីប្អូនប្រុសដែលមានគណនីហ្វេសប៊ុកឈ្មោះ Polo Hunii NA KE បានមានរៀបរាប់ទាំងក្តីសោកស្ដាយជាខ្លាំងថា៖«វាលឿនពេកហើយបងប្រុស R.I.P ទៅមិនលាមួយម៉ាត់ចឹង ពួកយើងទាំងអស់គ្នានឹងចងចាំអំពើល្អដែលបងបានសាង សូមឱ្យបងប្រុសទៅឲ្យបានសុខចុះ»។
ជាមួយគ្នានេះ ប្រភពពីប្អូនស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ Tep SreyNeang បានសរសេរថា៖«R.I.P បងប្រុស អូន វិរះបុត្រ ពេលវេលាកន្លងពួកយេីងមិនបានរស់នៅជាមួយគ្នាក៏បងបំពេញតួនាទីជាបងប្រុសអោយខ្ញុំដែរ អរគុណដែលតែងតែព្រួយបារម្ភចំពោះប្អូនកន្លងមក តែលូវលែងបានជួបគ្នាហេីយ សូមបងទៅឲ្យបានសុខ ជាតិក្រោយកុំឲ្យអាយុខ្លីទៀត»។