ក្រោយមានស្រ្ដីម្នាក់ បានធ្វេីការរិះគន់ទៅលេី លោកពូ ដែលច្រៀងបទ លក់គោយន្ត រួចមក ស្រាប់តែមានបងប្រុសម្នាក់ បានចេញមុខប្រតិកម្មទៅវិញថា
មហាជនដែលជាអ្នកនិយមប្រេីប្រាស់ បណ្ដាញសង្គម អ៊ីនធឺណិត ប្រាកដជាបានទទួលជ្រាប នូវរឿងរ៉ាវ លោកពូម្នាក់ ដែលជាមន្រ្ដីប៉ូលីស បានឆ្លៀតក្នុងពេលម៉ោងសម្រាក គាត់ក៏បានច្រៀងកម្សាន្ដ នូវបទចម្រៀងមួយបទ ដែលមានចំណងជេីងថា “លក់គោយន្ត” ហេីយគាត់ក៏បានបង្ហោះចូលទៅក្នុងបណ្ដាញសង្គម TikTok ដេីម្បីកម្សាន្ដអារម្មណ៍ ក្រោយបំពេញការងារ បម្រេីប្រជាពលរដ្ឋ តែក៏ត្រូវបានប្រជាពលរដ្ឋមួយចំនួនធំ បានកោតសរសេីរ និងលេីកទឹកចិត្តដល់គាត់ ប៉ុន្ដែក៏មានមតិមួយចំនួនទៀត បែរជាធ្វេីការរិះគន់ទៅវិញ ដោយធ្វេីឱ្យលោកពូខាងលេី មានការខកចិត្តជាខ្លាំង។
ជាក់ស្ដែង ដូចម្ចាស់គណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះ Kunthea Srp បានសរសេរនូវពាក្យពេចន៍ រិះគន់មួយចំនួន ទៅកាន់លោកពូខាងលេី ដោយមានខ្លឹមសារថា៖”ខ្ញុំចង់សួរថា រាល់ថ្ងៃពូគិតអីហាស ពាក់ឯកសណ្ឋានប៉ូលីសមកអង្គុយច្រៀង ធ្វេីដូចគ្មានរឿងអីកេីតឡេីង គេវឹកវរ ពេញមួយប្រទេស ស្របពេលដែលកងកម្លាំង និងប្រជាពលរដ្ឋមួយចំនួនកំពុងវេទ.នា ឱកាសក្លាយជាតារានៅមានច្រេីនណាស់ពូ តែមិនមែនពេលនេះ ខ្ញុំសូមមិនយល់មែនតេី”។
បន្ទាប់ពីមានការរិះគន់ពីម្ចាស់គណនី Kunthea Srp រួចមក ក៏មានបងប្រុសម្នាក់ មានគណនីហ្វេសប៊ុកឈ្មោះ Ratnak Keo ដែលគាត់ក៏ជាមន្រ្ដីប៉ូលីសដែរ បានចេញមុខប្រតិកម្មទៅវិញថា៖”ឱ! អស់លោកអ្នកទើ.សមួយចំនួនអើយ មើលទៅពេលគាត់ចុះធ្វើការហាលថ្ងៃ ហាលភ្លៀង អស់លោកមិនបានឃើញ គ្រាន់តែគាត់ទំនេរបន្តិចច្រៀងកំដរអារម្មណ៍ក៏ទើ.សដែល ជូនសំរាប់អ្នកពូកែទើ.ស”។