ទីបំផុតបញ្ហារវាងលោក ជា ច័ន្ទតុលា និងអតីតគូស្នេហ៍ជាម្ចាស់ហាង V Shop ត្រូវបានដោះស្រាយបញ្ចប់ បន្ទាប់ពី
នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៣:៣០ នាទី ឯកឧត្ដម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ អញ្ជើញជាអធិបតីក្នុងពិធីសម្របសម្រួល ទំ នាស់ រវាងលោក ជា ច័ន្ទតុលា និងអតីតគូស្នេហ៍ជាម្ចាស់ហាង V Shop ស៊ាន ធារី ដោយមានមេធាវី និង មិត្តភ័ក្ដិ នៃ គូភាគីទាំងពីរចូលរួមផងដែរ ។ នេះបេីយោងតាមការបង្ហោះពីលោក ផែង វណ្ណៈ នាល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ មុននេះបន្តិច។
ប្រភពដដែលខាងលេីបានឲ្យដឹងបន្តទៀតថា បន្ទាប់ពីមានការសម្របសម្រួលគ្នា ក្មួយៗទាំងពីរបានយល់ព្រមដោយស្ម័គ្រចិត្ត និងដោយគ្មានការដា ក់ សម្ពា ធ ឬ បង្ខិ តប ង្ខំ ពីភាគីណាមួយឡេីយ និងបានធ្វើ ឯកសារបញ្ចប់ទំនាស់ឈប់ប្ដឹងផ្ដល់គ្នាដោយមានមេធាវីចូលរួមធ្វើជាសាក្សីដឹងឮទាំងអស់គ្នាចាប់ពីថ្ងៃនេះតទៅ ។
ជាមួយគ្នានេះ លោក ផែង វណ្ណៈ ក៏បានគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ដែលបានចំណាយពេលដ៏មានតម្លៃជួយសម្របសម្រួលដោះស្រាយបញ្ចប់ ទំ នា ស់ គ្នារវាងក្មួយប្រុស ជា ច័ន្ទតុលា និង ក្មួយស្រី ស៊ាន ធារី ។ សូមគោរពជូនពរ ឯកឧត្តម ទទួលបានជោគជ័យថែមទៀតក្នងវិស័យយុត្តិធម៌ដេីម្បីជាតិ និង ប្រជាជន។