បងតែងតែសរសើរប្អូនជាក្មេងល្អ ជាក្មេងស្លូត ចេះគោរពចាស់ទុំ ចេះគោរពឪពុកម្ដាយ ពេលនេះប្អូនលាគ្មានថ្ងៃត្រលប់
ស្រ្តីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ សំណាង តាកែវ បានបង្ហាញពីក្តីក្រៀមក្រំជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលមួយដែលក្មេងប្រុសម្នាក់មានទីលំនៅក្បែរខ្លួនបានទទួលមរណភាព ដោយសារតែ ជំ ងឺ រ បេ ង កូនកណ្តុរ។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងវ័យក្មេងបែបនេះ។
ក្នុងនោះ ប្រភពដដែលខាងលេីបានបង្ហោះសាររៀបរាប់ថា៖«សូមឲ្យវិញ្ញា ណ ក្ខ ន្ធ ប្អូនទៅកាន់សុគតិភពផងចុះ ជាតិក្រោយសូមកុំឲ្យអាយុខ្លីដូចជាតិនេះ បងតែងតែសរសើរប្អូនជាក្មេងល្អ ជាក្មេងស្លូត ចេះគោរពចាស់ទុំចេះគោរពឪពុកម្ដាយពេលនេះប្អូនលាគ្មានថ្ងៃត្រលប់ បងពិតជាសោកស្ដាយ»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញា ណ ក្ខ ន្ធ ប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។