លឿនពេកហើយ ស្ទើរមិនជឿថាមានរឿងបែបនេះកើតឡើងលើឯង ឯងជាមនុស្សល្អណាស់
កាលពីព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុករបស់នារីម្នាក់ដែលមានឈ្មោះ Khun Vateysreyleak បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលមិត្តភ័ក្ដិរាប់អានគ្នាបានទទួលមរណភាពទាំងវ័យក្មេង ដែលធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តី រ.ន្ធ.ត់ ចិត្តជាខ្លាំង ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់នេះ។
គណនីហ្វេសប៊ុកលើបានសរសេររៀបរាប់ឲ្យដឹងថា៖«លឿនពេកហើយ ស្ទើរមិនជឿថាមានរឿងបែបនេះកើតឡើងលើឯង កញ្ញា ឯងជាមនុស្សល្អណាស់ ងាយចុះសម្រុងគេឯងគ្រប់គ្នា គ្នាទទួលយកសឹងមិនបានទេ គ្នាស្តាយណាស់មិនបានទៅជួបមុខឯងជាលើកចុងក្រោយ សូមឱ្យជាតិក្រោយពួកយើងកើតមកជាមិត្តហ្នឹងគ្នាទៀត ជួបជុំគ្នាដល់ចាស់សក់ស្កូវរៀងខ្លួន កុំឱ្យដូចជាតិនេះទៀត»។
ប្រភពដដែលរូបនេះក៏បានមានការបញ្ជាក់ឲ្យដឹងតាមរយៈការខមិនថា៖«គ្នាមានគី.ស នៅដៃ ស្បូ.ន ហើយសម្រាលកូនមុនខែ លឺថាពេទ្យវះគី.ស ចេញអោយហើយ តែ ឈា.ម នៅហូរឥតឈប់ គ្នាស.ន្ល.ប់ និងត្រូវដាក់អុកស៊ីសែនរហូត ខ្ញុំអាណិតគ្នាណាស់ កូននៅតូចៗ គ្នាក៏នៅក្មេងទៀត»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញា ណ ក្ខ ន្ធ ប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។