កូនមិនគួរទៅដោយមិនលាប៉ាម៉ាក់មួយម៉ាត់សោះ សូមកូនសម្លាញ់របស់ប៉ាទៅឱ្យបានស្ងប់ចុះ
ពិតជាដំណឹងដ៏រន្ធត់ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះ ស ព របស់បុរសម្នាក់ដែលមានឈ្មោះ ជៀក ម៉េងគង់ ដែលបានទទួលមរណភាពដោយសារតែគ្រោះថ្នាក់ចរាចរណ៏។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងវ័យក្មេងបែបនេះ។
ប្រភពពីឪពុកដែលមានឈ្មោះ ទីគា កាមេរ៉ា បានសម្តែងនូវក្តីក្រៀមក្រំជាខ្លាំង ក៏បានបង្ហោះសាររៀបរាប់ថា៖«កូនមិនគួរទៅដោយមិនលាប៉ាម៉ាក់មួយម៉ាត់សោះកូនសម្លាញ់ សូមកូនសម្លាញ់របស់ប៉ាទៅឱ្យបានស្ងប់ចុះ ហើយប៉ាសូមឱ្យកូនសម្លាញ់ប៉ាជាតិក្រោយកូនប្រុសរបស់ប៉ាកើតមកជាកូនដ៏ល្អរបស់ប៉ាម៉ាក់ទៀត
ប៉ាស្រលាញ់កូនណាស់កូនសម្លាញ់របស់ប៉ា ជៀក ម៉េងគង់ កូនល្អរបស់ប៉ាទៅដោយមិនបានលាមួយម៉ាតសោះកូនសម្លាញ់របស់ប៉ាម៉ាក់»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។