លោកស្រី ទ្រី ដាណា អាណិតលើសពីអាណិត ទៅលើសមត្ថកិច្ចដែលត្រូវបានអ្នកដឹកជញ្ចូន ជិះ បំ បុ.ក បណ្តាលឲ្យរង រ បួ ស ក៏បានជូនថវិកាទៅគាត់ចំនួន
បុគ្គលិកដឹកជញ្ជូនអាហាររបស់ក្រុមហ៊ុន food Panda ម្នាក់ បានបើកម៉ូតូព្យាយាមគេចប៉ារាស់ត្រួតពិនិត្យរបស់សមត្ថកិច្ចហើយថែមទាំងជិះបំបុកសមត្ថកិច្ចម្នាក់បណ្តាលអោយរ.ងរបួ.ស ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍មួយនេះ បានកើតឡើងស្ថិតនៅត្រង់ចំណុច ច្រមុះជ្រូកស្ទឹងមានជ័យ ស្ថិតក្នុងតំបន់ក្រហម សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង ៦៖១៥នាទីល្លាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។
សមត្ថកិច្ចដែល រង រ.បួស ក្នុងហេតុការណ៍ខាងលេីនេះ មានឈ្មោះ សុន ពន្លឺ មានឋានន្តរសក្ដិ ជាអនុសេនីយ៍ត្រី បម្រេីការជាកងកម្លាំង អ.ន្តរាគមន៍ពិសេស នៃអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ បានទទួលរង រ.បួសត្រង់ផ្នែកជើង ហេីយត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។ ចំណែកជ.ន ប ង្ក ហេតុ មានឈ្មោះ រត្ន័ ភេទប្រុស អាយុជាង២០ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន ដឹកជញ្ជូនម្ហូបអាហារ food Panda។ បច្ចុប្បន្ន ជន បង្ក ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ឃា.ត់ខ្លួនបញ្ជូនទៅ ប៉ុស្តិនគរបាលស្ទឹងមានជ័យ៣ ដើម្បីចាត់ការណ៍បន្តតាមនិតិវិធីច្បាប់។
យ៉ាងណាមិញ ក្រោយទទួលបាននូវព័ត៍មានខាងលេីនេះភ្លាម លោកស្រី ទ្រី ដាណា ក៏បានប្រកាសនៅលេី គណនីហ្វេសប៊ុកផេករបស់គាត់ ដោយបានឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារ ដេីម្បីទុកឱ្យសមត្ថកិច្ចដែលទទួលរង រ.បួសយកទៅព្យាបាលរ.បួស និងប្រេីប្រាស់ទៅតាមតម្រូវការរបស់គាត់ ឱ្យឆាប់ជាសះស្បេីយឡេីងវិញ។ លោកស្រី ទ្រី ដាណា បានសរសេរថា៖
“អាណិតលើសពីអាណិត ថ្ងៃមុន ខ្ញុំឃើញគេផ្សាយពីគាត់កំពុងហូបបាយថ្ងៃម៉ោងជិត២ មុខឡើងខ្លោ.ចអស់ ខ្ញុំបង្ហាញប្ដីមើល ស្រាប់តែល្ងាចមិញ ឃើញអ្នកដឹកជញ្ជូនបើកម៉ូតូបុ.កគាត់ មើលផ្លាកឈ្មោះទៅ ឈ្មោះគាត់ហ្នឹង ពន្លឺ។ នាងខ្ញុំមានតែការលើកទឹកចិត្ត ជួយថវិកា 500$ ដើម្បីព្យាបាលរ.បួស មើលថែខ្លួន ឱ្យឆាប់ជាសះស្បើយឡើងវិញ។ បងប្អូនបើកបរ មេត្តាយោគយល់អធ្យាស្រ័យ ជៀសវាងបង្ករគ្រោះថ្នាក់។ ឃើញសមត្ថកិច្ច ក្រុមគ្រូពេទ្យ និងអាជ្ញាធរ គាត់ហ.ត់ ណាស់ហើយ យើងត្រូវចូលរួមទាំងអស់គ្នា ដើម្បីកាត់ផ្ដាច់ការឆ្លង នាំភាពស្រស់បំព្រងមកឱ្យទឹកដីយើងវិញ។ អនុវត្តទាំងអស់គ្នា ៣កុំ ៣ការពារ”។